|
|
_របៀបលុបគណនី Facebook របស់អ្នកចេញពី Internet ជារៀងរហូត____Facebook គឺ
ជាបណ្តាញទំនាក់ទំនងសង្គមមួយដ៏ធំទូលាយ
ដែលអាចឲ្យយើងទំនាក់ទំនងគ្នា រាប់អានគ្នា
ចែករំលែកចំនេះដឹងគ្នាទូទាំងពិភពលោក។ ពេលខ្លះយើងមានគណនី Facebook ពីរ រឺបីដើម្បីទុកធ្វើការទំនាក់ទំនងផ្សេងៗគ្នា។ ចុះបើយើងចង់លុបគណនីនោះចេញ តើយើងគួរធ្វើយ៉ាងណា?
ថ្ងៃនេះ TK DIGI បានលើកយកនូវវិធីសាស្ត្រក្នុងការលុបគណនី Facebook មកបង្ហាញជូនអ្នកទាំងអស់គ្នា។ សូមធ្វើតាមការណែនាំដូចខាងក្រោម៖
មុនដំបូង យើងត្រូវ Logចូលទៅក្នុងគណនីណាដែលយើងចង់លុបជាមុនសិន បន្ទាប់មកអ្នកទាំងអស់គ្នាត្រូវចូលទៅក្នុងអាស័យដ្ឋានវែបសាយមួយនេះ https://www.facebook.com/help/contact.php?show_form=delete_account ពេលនោះវានឹងលោតចូលទៅក្នុង Page ដូចខាងក្រោម៖ បន្ទាប់មកយើងត្រូវចុចលើពាក្យ Delete My Account រួចវានឹងលោតផ្ទាំងមួយចេញមក ដើម្បីឲ្យយើងវាយ Password របស់គណនីរបស់យើង ដើម្បីបញ្ជាក់ថាវាជាគណនីរបស់អ្នកមែន ដូចខាងក្រោម៖ ពេលវាយរួច ចុច OK បន្ទាប់ មក អ្នកទាំងអស់គ្នាគ្រាន់តែរង់ចាំរយៈពេល ១៤ថ្ងៃ នោះគណនីរបស់អ្នកទាំងអស់គ្នានឹងត្រូវបានលុបជោគជ័យជាស្ថាពរ។ ចំណាំ៖ កំឡុងពេលដែលអ្នកទាំងអស់គ្នារង់ចាំ គឺមិនត្រូវបើក រឺក៏លេងគណនីនោះឡើយ បើមិនដូច្នោះទេ ការលុបរបស់យើងនឹងបរាជ័យ៕ វិធីការពារ Facebook Account អ្នកពី Hacker ការពារ Facebook Account អ្នកពី Hacker ជាធម្មតាការប្រើប្រាស់ Facebook ពីកន្លែងផ្សេងៗគ្នាគឺវាមិនសូវជាមានសុវត្ថិភាពនោះទេ ពីព្រោះពេលខ្លះអ្នកបាន Log in ចូលក្នុងកុំព្យូទ័រអ្នកដ៏ទៃហើយភ្លេច Log out ចេញមកវិញ ឬអាចមាន Hacker ដែលព្យាយាមចូលក្នុង Accountនេះជាហេតុដែលធ្វើឱ្យគេអាច ចូលទៅគ្រប់គ្រង Facebook Account របស់អ្នកបាន។ ដូចនេះយើងនឹងបង្ហាញពីរបៀបការពារ Facebook Account របស់អ្នកនិងរបៀប Block ឬបញ្ចប់នូវសកម្មភាពណាមួយដែលអ្នកចង់បញ្ឈប់វា។
១. ដំបូងអ្នកត្រូវចូលទៅកាន់ Facebook របស់អ្នករួចចុចជ្រើសរើសយក Account Settings បន្ទាប់មកអ្នកត្រូវជ្រើសរើសយកពាក្យ Security ដែលនៅខាងឆ្វេង។ ២.អ្នកត្រូវចុចលើ Log in Notification ៣. ឆែកមើលទៅលើប្រអប់ Email និង Text message រួចចុចធិកលើវា បន្ទាប់មកអ្នកត្រូវចុច Save Changes ដើម្បីផ្លាស់ប្ដូរវា។ បញ្ជាក់៖ ប្រសិនបើអ្នកដែលដាក់ keep me log in ក្នុងBrowser ត្រូវដោះវាចេញបើពុំដូចនោះវាមិនឱ្យយើង Save Changes បានទេ។ នៅពេលដែលអ្នកបានអនុវត្តដូចខាងលើហើយអ្នកត្រូវអនុវត្តជំហានមួយទៀតគឺការយល់ព្រមដើម្បី Log in ចូល(Log in Approvals)។ការធ្វើបែបនេះគឺជាវិធីដ៏ល្អបំផុតដើម្បីការពារ Account ពី Hacker ជាដើម។ ១. ចូលក្នុង Account Settings ហើយបន្ទាប់មកចុចជ្រើសរើសយក Security ២. ចុចលើ Log in Approvals ៣.ចុចលើធិកលើប្រអប់ Require me to enter a security code each time an unrecognized computer or device tries to access my account ៤. វានឹងចេញផ្ទាំង pop up មួយនៅលើ Window របស់យើងដើម្បីឱ្យយើងដំណើរការ។ បន្ទាប់មកវានឹងផ្ញើសារទៅកាន់ទូរស័ព្ទរបស់អ្នកដើម្បីទទួលយក Code ៥. វាយលេខកូដតាមសារក្នុងទូរស័ព្ទរបស់អ្នក រួចចុច Submit Code ៦.បន្ថែមឈ្មោះទៅកាន់ Device របស់អ្នករួចចុច Next បន្ទាប់មកចុច Close។ឥឡូវនេះ Account របស់អ្នកនឹងមានសុវត្ថិភាពខ្ពស់ហើយវានឹងទាមទារ Security Code នៅពេលដែលមានគេព្យាយាមចួល Account អ្នក។ របៀបបញ្ឈប់សកម្មភាពដែលអ្នកសង្ស័យ ១.ចូលទៅកាន់ Facebook រួចចុចលើ Account Settings រួចចុចលើ Security ២. ចុចលើ Active Session ៣. ប្រសិនបើអ្នកកត់សម្គាល់ថាមានសកម្មភាពមិនស្រួលលើ Account របស់អ្នក អ្នកអាចចុចលើ End Activity លើសកម្មភាពនោះរួច Confirm បញ្ជាក់វាថានឹងត្រូវដកចេញ។ ចុងបញ្ចប់អ្នកអាចការពារគណនីរបស់អ្នកយ៉ាងមានសុវត្ថិភាពនិងងាយស្រួល៕ |
ទោះបងទៅកុំភ្លេចស្រឡាញ់បង (រ័ត្ន)
|